ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា ដើម្បីពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សាលប្រជុំក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ,លោក អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា ដើម្បីពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងមានការអញ្ជើញចូលរួមពី គ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចរាជធានី ខេត្ត។

ព័ត៌មានទាក់ទង